ដំបូន្មានរបស់អ្នកជំនាញផ្នែកចំណីអាហារ

Joanne Chan

Joanne Chan គឺត្រូវបានគេស្គាល់ថាជាមនុស្សដែលត្រូវបានចុះឈ្មោះថាអ្នកពូកែក្នុងការសម្រកទំងន់នៅរដ្ឋ UK ដែលបានមានបទពិសោធន៏ច្រើនជាង ១០ឆ្នាំតាមរយៈការងារអាហារចិញ្ចឹមនៅឯក្លីនិច។ គាត់បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ University of Nottingham ជាមួយនឹងបរិញ្ញាប័ត្រផ្នែកអាហារចិញ្ចឹម ហើយទទួលបានបណ្ឌិតផ្នែកការគ្រប់គ្រង់ផ្នែកផលិតកម្មអាហារ ក្រោយមកបានក្លាយជាបុគ្គលពូកែខាងសម្រកទំងន់ ហើយគាត់ក៏បានបន្តពង្រីកចំណេះដឹងរបស់គាត់ ដោយធ្វើការសិក្សាបន្តទៅលើ សញ្ញាប័ត្រនៅក្នុងអាហាររូបត្ថម្ភកុមារជាមួយសហព័ន្ធសង្គមពេទ្យនៃទីក្រុងហុងកុង។ Joanne បច្ចុប្បន្នបានបើកគ្លីនិចអាហាររូបត្ថម្ភរបស់គាត់ ដែលមានផ្តល់ជូននូវយោបល់ដែលទាក់ទងទៅនឹងដំបូន្មានវេជ្ជសាស្ត្រទាក់ទងនឹងការគ្រប់គ្រងទម្ងន់ និងវគ្គសិក្សាស្តីអំពីអាហារចិញ្ចឹម និងការការពារជំងឺដូចជា ទឹកនោមផ្អែម ការព្យាបាលជំងឺទឹកនោមផ្អែម ការឡើងខ្ពស់នៃជំងឺមហារីក ការថែទាំជំងឺមហារីក ការខ្សោយបេះដូង ។ល។

មានអាហារសម្រន់ដែលលោកអ្នកអាចរកបានច្រើនណាស់នៅលើទីផ្សារ ក៏ប៉ុន្តែប្រសិនបើអ្នកធ្វើការជ្រើសរើសដោយប្រុងប្រយ័ត្ននោះ ជំនួសដោយការទទួលទានអាហារសម្រន់ជារៀងរាល់ថ្ងៃជាមួយនឹងគ្រាប់ធញ្ញជាតិដ៏មានគុណភាព ព្រមទាំងដំណាប់ផ្លែឈើ វាសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយថែមទាំងមានរសជាតិឆ្ងាញ់ថែមទៀត។ ម្យ៉ាងវិញទៀត ផលិតផលទាំងនោះផ្តល់ថាមពលនៅពេលថ្ងៃ ឬក៏ក្នុងអំឡុងពេលអ្នកធ្វើលំហាត់ប្រាណ ដោយអ្នកចង់កាត់បន្ថយការឃ្លាន ព្រមទាំងកាត់បន្ថយការញ៉ាំលើសពេលទទួលទានអាហារ។

ការសិក្សាស្រាវជ្រាវលើកមុនបានបង្ហាញថា មនុស្សដែលទទួលទានគ្រាប់ធញ្ញជាតិជារៀងរាល់ថ្ងៃរស់នៅបានយូរជាងអ្នកដែលមិនបានទទួលទាន រហូតដល់ ៣០ឆ្នាំ។

តើអ្នកដឹងទេ?
គ្រាប់ អាល់មុន Almonds

គ្រាប់ អាល់មុន Almonds គឺជាធនធានដ៏ល្អដែលសម្បូរទៅដោយីតាមីន E៖ ៣០ក្រាម នៃគ្រាប់អាល់មុន ស្មើរនឹង 50% នៃអាហារដែលអ្នកត្រូវទទួលទានប្រសិនបើអ្នកចង់ធ្វើការសម្រកទំងន់ នេះបើមើលតាមការណែនាំចំពោះមនុស្សពេញវ័យ#។ លើសពីនេះទៅទៀត គ្រាប់អាល់មុន almonds ត្រូវបានគេចាត់ទុកថាសម្បូរទៅដោយសារធាតុហ្វាយប័រ ក្នុងចំណោមគ្រាប់ធញ្ញជាតិដែលអ្នកអាចទទួលទានបាន ដែលជួយដល់សុខភាពពោះវៀន។ ពួកគេក៏មានគុណសម្បត្តិក្នុងការប្រឆាំងអុកស៊ីតកម្មដែលអាចមាន និងអាចការពារបេះដូងបានផងដែរ។ 

តើអ្នកដឹងទេ?
ផ្លែក្រែន ប៊ែរី Cranberries

ផ្លែក្រែន ប៊ែរី Cranberry មានកាឡូរីតិច ហើយសម្បូរទៅដោយសារធាតុចិញ្ចិម។ វាអាចជួយពង្រឹងដល់សុខភាពក្រពះពោះវៀន ហើយក៏អាចជួយកាត់បន្ថយការករកើតឡើងនៃបាក់តេរីបានផងដែរ។

តើអ្នកដឹងទេ?
ផ្លែអាព្រីខត Apricots

ផ្លែរអាព្រីខត apricot មានផ្ទុកទៅដោយរ៉ែរដែលមានដូចជា បូតាស្យូម កាល់ស្យូម ដែក និងស័ង្កសី។
តើអ្នកធ្លាប់ដឹងទេថា វីតាមីន E ដែលមាននៅក្នុងដំណាប់ផ្លែឈើមានច្រើនជាង ៥ដង បើធៀបទៅនឹងផ្លែអាព្រីខតស្រស់? ហើយសឹងតែធ្វើឲ្យវីតាមីន A កើនឡើងទ្វរដង?*

តើអ្នកដឹងទេ?
គ្រាប់ស្វាយចន្ទី

គ្រាប់ស្វាយចន្ទី សម្បូរទៅដោយ វីតាមីន E K និងB6 ហើយក៏មានសារធាតុរ៉ែរដូចជា ផូស្វ័រ ស័ង្កសី ម៉ាញេស្យូម និងជាតិដែក។ រាល់ទម្ងន់ ៥០ក្រ* នៃគ្រាប់ស្វាយចន្ទី អាចផ្តល់ចាប់ពី ៤០% និង ៣៥% នៃមានផូស្វ័រ និងម៉ាញេស្យូម  នៃអាហារដែលអ្នកត្រូវទទួលទានប្រសិនបើអ្នកចង់ធ្វើការសម្រកទំងន់ នេះបើមើលតាមការណែនាំចំពោះមនុស្សពេញវ័យ#។

ការសិក្សាស្រាវជ្រាវបានណែនាំថា ការទទួលទានបានទៀតទាត់ អាចជួយពង្រឹងសុខភាពបេះដូង។

តើអ្នកដឹងទេ?
គ្រាប់ មាខាដាមៀស Macadamias

គ្រាប់ មាខាដាមៀស Macadamia មានអាស៊ីតខ្លាញ់ទាប ហើយសម្បូរទៅដោយអាស៊ីតខ្លាញ់ឆ្អែត ហើយជួយកាត់បន្ថយកូឡេស្តេរ៉ូលសរុបនិងកូឡេស្តេរ៉ូល LDL ដើម្បីរក្សាឱ្យបេះដូងមានសុខភាពល្អ។

ពត៍មានអំពីអាហារចិញ្ចឹមខាងលើនេះបានដកស្រង់ចេញពី អ្នកជំនាញខាងសម្រកទម្ងន់ Joanne Chan ហើយសំនៅឯកសារយោងមាននៅក្នុងបណ្តុំពត៍មានសំនៅឯកសារយោង។